ភោជនីយដ្ឋានជប៉ុនដ៏ល្បី អាជីសេនរ៉ាមែន (Ajisen Ramen) បើកសាខាទី២ នៅផ្សារទំនើបអ៊ីអនទី២

Date : 05/29/2018

កាលពីព្រឹកថ្ងៃទី ២៩ ឧសភា ២០១៨នេះដែរ ភោជនីយដ្ឋានជប៉ុន អាជីសេនរ៉ាមែន Ajisen Ramen បានប្រកាសបើកជាផ្លូវការ និងចាប់ផ្ដើមទទួលអតិថិជនចូលពិសារសាកល្បងរសជាតិដ៏ឆ្ងាញ់នៃអាហារជប៉ុន ។ 

ភោជនីយដ្ឋាន អាជីសេនរ៉ាមែន Ajisen Ramen គឺត្រូវបាននាំចូលមកកាន់ប្រទេសកម្ពុជា ដោយក្រុមហ៊ុន HGB Food Industry  អស់រយៈពេល៥ឆ្នាំមកហើយ។ ភោជនីយដ្ឋាន Ajisen Ramen នៅផ្សារទំនើបអ៊ីអនទី២នេះ គឺជាសាខាទី២ហើយរបស់ Ajisen Ramen ហើយអ្វីដែលឈានដល់ការបង្កើតសាខាទី២នេះ ពីព្រោះតែសាខាទី១ បានទទួលការគាំទ្រច្រើនពីអតិថិជន នៅក្នុងប្រទេសកម្ពុជា។ 

នៅក្នុងភោជនីយដ្ឋាននេះ គឺផ្ដោតទៅលើមីស៊ុបបែបជប៉ុន ដែលជាអាហារសម្គាល់ជនជាតិជប៉ុនមួយបែប ហើយវាមានប្រវត្តិយូរមកហើយ ពោលគឺតាំងពីឆ្នាំ ១៩៦៨ មកម្ល៉េះ ។ អ្វីដែលពិសេសនោះ អាហារ នៅក្នុងភោជនីយដ្ឋាននេះ វាមិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ តែវាក៏បានជួយដល់សុខភាពទ្រទ្រង់រាងកាយអោយរឹងមាំ និងមានអនាម័យខ្ពស់បំផុតសម្រាប់អ្នកបរិភោគផងដែរ។

ដោយសារតែការជឿជាក់លើគុណភាពដ៏ល្អរបស់ អាជីសេនរ៉ាមែន ក្រុមហ៊ុនក៏បានសម្រេចនាំយក Franchise មកពីប្រទេសជប៉ុន ហើយរាល់គ្រឿងផ្សំនានាក៏បាននាំយកពីប្រទេសជប៉ុនដើម្បីមកចម្អិនផងដែរ និយាយរួមទាំងរសជាតិ និងសេវាកម្ម គឺត្រូវបាននាំចូលមកពីជប៉ុនទាំងអស់ ។ ភោជនីយដ្ឋាន Ajisen នេះគឺជាកន្លែងដែលស័ក្តិសមបំផុតសម្រាប់អ្នកដែលស្វែងរកអាហារបែបជប៉ុន ដែលប្រកបដោយគុណភាពខ្ពស់៕